Connect with us

អត្ថបទក្រុមហ៊ុន

ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩

on

Advertisement

​ខណៈ​ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក​មួយ​ស្ទើរ​នៅ​គ្រប់ការ​សន្ទនា​នានា និង ​លេចឡើង​នៅលើ​បណ្ដាញសារព័ត៌មាន ក៏ដូចជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​យ៉ាង​ព្រោងព្រាត លោក George Black ប្រធាន​ប្រឹក្សា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល (Goldwell Capital) ជឿជាក់ថា ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​កម្ពុជា​ក្ដី ឬ​នៅ​ទូទាំង​ពិភពលោក​ក្ដី មិនមែនជា​កត្តា​ចម្បង​ដែល​អាច​រាំងស្ទះ​ទីផ្សារ​ហិរញ្ញវត្ថុ រួមទាំង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នោះទេ ​។ ផ្ទុយទៅវិញ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ប្រជាប្រិយ លោក​បានឱ្យដឹងថា វា​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​ការចាប់យក​ឱកាស​វិនិយោគ​ក្នុង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ និង​ទាញយក​ផលប្រយោជន៍​ពី​ទីផ្សារ​មួយ​នេះ ​។

នៅក្នុង​កិច្ចសម្ភាសន៍​នេះដែរ លោក George Black ដែលមាន​បទពិសោធន៍​ជាង ២០ ឆ្នាំ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ក៏បាន​ផ្ដល់នូវ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​វឌ្ឍនភាព​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ការព្យាករណ៍​អំពី​អនាគត​នៃ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ព្រមទាំង​សកម្មភាព​ថ្មីៗ​របស់​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល ដែលជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។​

​សំណួរ​៖ លោក​មានបទពិសោធ​ជាច្រើន​ឆ្នាំ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ជាពិសេស​ក្នុង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ​។ តើ​លោក​អាច​ប្រាប់​ប្រិយមិត្ត​អ្នកអាន​របស់​យើង​បានទេ​អំពី​ចំណុច​ល្អ​នៃ​ទីផ្សារ​មួយ​នេះ​?
​ចម្លើយ​៖ ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​អាចជួយ​ឱ្យ​ប្រជាជន​កម្ពុជា​ចូលរួម​វិនិយោគ និង​ទទួលបាន​ប្រាក់ចំណេញ​ពី​ទីផ្សារ​ហិរញ្ញវត្ថុ​ធំៗ​របស់​ពិភពលោក ស្របទៅតាម​បំរែបំរួល​នៃ​ទិន្នន័យ​សេដ្ឋកិច្ច និង​និន្នាការ​រូបិយវត្ថុ​ ។ ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​អនុញ្ញាតឱ្យ​វិនិយោគិន​ជួញដូរ​ហាងឆេង​ផលិតផល​ហិរញ្ញវត្ថុ​ដូចជា​មាស ប្រាក់ ប្រេង​ឆៅ និង​គូ​រូបិយប័ណ្ណ​អន្តរជាតិ​ធំៗ ពេញ ២៤ ម៉ោង​ក្នុង​មួយថ្ងៃ និង​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។ វិនិយោគិន​អាច​វិនិយោគ​លើ​ឧបករណ៍​និ​ស្ស​ន្ទ​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ជាមួយនឹង​ដើមទុន​តិច​បំផុត (​តាមរយៈ​Leverage) ហើយ​ការ​ផាត់ទាត់​សាច់ប្រាក់​ក្នុងការ​ជួញដូរ​មាន​លក្ខណៈ​ងាយស្រួល និង ​សុវត្ថិភាព​បំផុត​។

​សំណួរ​៖ តើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​ទទួលរង​ផលប៉ះពាល់​យ៉ាងដូចម្តេចខ្លះ​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ នេះ​?
​ចម្លើយ​៖ វិស័យ​ជាច្រើន​ទទួលរង​នូវ​ផល​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ ១៩ ប៉ុន្តែ​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ រួមទាំង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា​វិញ គ្មាន​សញ្ញា​គួរឱ្យកត់សម្គាល់​ណាមួយ​ដែល​បង្ហាញ​ពី​ការរាំងស្ទះ​នោះទេ​។ ជាក់ស្ដែង យោងតាម​របាយការណ៍​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា មាន​ទំហំ​ជួញដូរ​សរុប​ជាង ៦០០ លាន​ដុល្លារ កាលពី​ឆ្នាំមុន ទោះបី​ជាមាន​ករណី​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ក៏ដោយ ដែល​នេះ​គឺជា​កំណើន​ដ៏​ខ្លាំងក្លា បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៧ ដែល​ទំហំ​ជួញដូរ​មាន​ប្រហែល ៥ លាន​ដុល្លារ​តែប៉ុណ្ណោះ​។ វត្តមាន​នៃ​ជំងឺ​កូ​វីដ ១៩ បានធ្វើឱ្យ​សេដ្ឋកិច្ច​ប្រទេស​នានា​មានការ​ប្រែប្រួល ដែល​បណ្ដាលឱ្យ​តម្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ប្រែប្រួល​ដូចគ្នា ហើយ​ការប្រែប្រួល​នៃ​តម្លៃ​នេះ គឺជា​ឱកាស​ក្នុងការ​វិនិយោគ​។

​សំណួរ​៖ តើ​អ្នក​រំពឹងថា ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា នឹង​ស្ថិតក្នុង​កម្រិត​ដូច​ពេលបច្ចុប្បន្ន ឬ​នឹង​កាន់តែ​រីកចម្រើន​នាពេល​អនាគត​?
​ចម្លើយ​៖ ខ្ញុំ​រំពឹងថា វិស័យនេះ​នឹង​បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស ហើយនឹង​ឈានដល់​ចំណុចកំពូល​ថ្មី​មួយ​ក្នុង​រយៈពេល ១០ ទៅ ១៥ ឆ្នាំ​ខាងមុខ​។ នៅពេល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​រីកលូតលាស់​កាន់តែខ្លាំង តម្រូវការ​លើ​ការជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នឹង​កើនឡើង​ផងដែរ ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​ធុរកិច្ច​សំខាន់ៗ​នៅទីនេះ​។ ភាព​រីកចម្រើន​នេះ មិន​ត្រឹមតែ​សំដៅ​ទៅលើ​ទំហំ​នៃ​ការជួញដូរ តួអង្គ​ទីផ្សារ​(​រួមទាំង​វិនិយោគិន​ថ្មី​) ការយល់ដឹង​អំពី​ទីផ្សារ និង​ជំនាញ​ជួញដូរ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ឱកាស​ការងារ​ផ្សេងៗ ដោយ​និស្សិត​ជាច្រើន​នឹង​ចូលប្រឡូក​ក្នុង​វិស័យនេះ​។​

​សំណួរ​៖ ក្នុងនាម​ជា​ប្រធាន​ប្រឹក្សា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល តើ​លោក​មាន​យុទ្ធសាស្ត្រ​វិនិយោគ​ដូចម្ដេច​សម្រាប់​វិនិយោគិន​ក្នុងស្រុក ក៏ដូចជា​វិនិយោគិន​បរទេស​?
​ចម្លើយ​៖ ខ្ញុំ​តែងតែ​រីករាយ​ក្នុង​ការជួប​ជាមួយនឹង​វិនិយោគិន​នានា និង​ពិភាក្សា​អំពី​ឱកាស​វិនិយោគ​នាពេល​បច្ចុប្បន្ន​នៅលើ​ទីផ្សារ​។ យើង​អាច​រៀបចំ​យុទ្ធសាស្ត្រ​ផ្ទាល់ខ្លួន​ជាពិសេស ដែល​ត្រូវ​នឹង​ផែនការ​វិនិយោគ និង​គោលដៅ​ហិរញ្ញវត្ថុ​របស់​វិនិយោគិន​នីមួយៗ ទាំង​ក្នុង​រយៈពេល​ខ្លី រយៈពេល​មធ្យម និង​រយៈពេល​វែង​។

​សំណួរ​៖ ថ្មីៗ​នេះ ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ ក្រុមហ៊ុន First Gold ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង និង​មានបទពិសោធន៍​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​អស់​រយៈពេល ៣០ ឆ្នាំ​មកហើយ​។ តើ​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល រំពឹងថា​នឹង​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ​ពី​អនុស្សរណៈ​យោគយល់​គ្នា​នេះ​?
​ចម្លើយ​៖ យើង​អាច​ទទួលបាន​នូវ​ធនធាន​កាន់តែច្រើន​សម្រាប់​ការអភិវឌ្ឍ និង​អាច​ចែករំលែក​នូវ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ដែល​យើង​អាច​នឹងមិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។ យើង​ក៏​អាច​សហការគ្នា និង​ប្រើប្រាស់​ធនធាន​របស់​យើង ក្នុងការ​បណ្ដុះបណ្ដាល​សាធារណជន និង​ជំរុញ​សកម្មភាព​ជួញដូរ​ប្រកបដោយ​វិជ្ជាជីវៈ ដែល​នេះ​គឺជា​ការចូលរួមចំណែក​មួយ​ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​របស់​កម្ពុ​ជា​។

​ប្រសិនបើ​លោកអ្នក​មាន​ចម្ងល់ ឬ​ចង់ដឹង​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ លោកអ្នក​អាចទាក់ទង​ទៅ​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល តាមរយៈ​ទូរស័ព្ទ​លេខ 023 888 778 ឬ​ចូលទៅ​គេហទំព័រ www.goldwellcap.com ។​

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន5 months ago

ថ្នាក់ដឹកនាំក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជួបសន្ទនាជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហុងកុង

នេះជាលើកដំបូងហើយដែល លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមជាមួយ លោកបណ្ឌិត Sammy So នាយកប្រតិបត្ដិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានជំនួបឥតគ្រោងទុកជាមួយលោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី អគ្គកុងស៊ុល...

អត្ថបទក្រុមហ៊ុន5 months ago

ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021» ដោយបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ

កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និង បង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និង សិល្បករ ដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ ។ យុទ្ធនាការនេះនឹងធ្វើឲ្យអ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី Pleng by Smart ។...

អត្ថបទក្រុមហ៊ុន5 months ago

វ៉លស៍ ចូលរួមជាមួយរាជរដ្ឋាភិបាលនាំស្នាមញញឹម ភាពរីករាយត្រឡប់ជូនកម្ពុជាវិញ (វីដេអូ)

ភ្នំពេញ៖ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលលក្ខណៈទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២១» និង ដាក់គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន ១០ លាននាក់ ដែលតាមការប៉ាន់ស្មាន នឹងអាចសម្រេចបាននាខែតុលា ឬ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ...

អត្ថបទក្រុមហ៊ុន5 months ago

រសជាតិជីវិតស្រស់បំព្រង និង ប្រណីតភាពនៃការស់នៅបែបស៊ីវិល័យមាននៅបុរី សុវណ្ណភូមិ

ភ្នំពេញ៖ តើលោកអ្នកប្រាថ្នាចង់បានរសជាតិជីវិតដែលពោរពេញទៅដោយភាពស្រស់បំព្រងនៃរុក្ខជាតិបៃតងជាមួយប្រណីតភាពនៃការស់នៅបែបទាន់សម័យ ស៊ីវិល័យពោរពេញដោយបរិស្ថានល្អ ផាសុកភាព ភាពស្រស់ស្រាយ និង សុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គល និង សុខភាពល្អក្នុងគ្រួសារដែរឬទេ? មិនបាច់ព្រួយបារម្ភទៀតទេ ក្តីស្រមៃទាំងអស់នេះនឹងក្លាយជាការពិតជាមួយនឹងបុរី សុវណ្ណភូមិ ។ សុវណ្ណភូមិ គឺជាគ្រោងអភិវឌ្ឍន៍បុរីមួយនៅលើផ្ទៃដីទំហំ ៣០ ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស...

អត្ថបទក្រុមហ៊ុន8 months ago

ស្ករគ្រាប់ហ៊្រ្វូតាទី ផលិតចេញពីរោងចក្រក្នុងស្រុក មានអាជ្ញាប័ណ្ណ និង ស្តង់ដារគុណភាពចំណីអាហារពិភពលោក ប្រកាសស្វែងរកដៃគូអាជីវកម្មទូទាំងប្រទេស

បើនិយាយពីស្ករគ្រាប់ដែលផលិតនៅក្នុងប្រទេសកម្ពុជា អ្នកទាំងអស់គ្នាច្បាស់ជានឹកដល់ស្ករគ្រាប់ហ៊្រ្វូតាទី (Frutati) មុនគេ ត្បិតថាស្ករគ្រាប់ហ៊្រ្វូតាទី ផលិតឡើងតាមរូបមន្តរសជាតិផ្លែឈើខ្មែរក្នុងស្រុក ដោយឆ្លងកាត់ការស្រាវជ្រាវបច្ចេកទេសពីអ្នកជំនាញយ៉ាងផ្ចិតផ្ចង់បំផុត ។ មកទល់បច្ចុប្បន្ននេះ អ្នកជំនាញខាងចំនីអាហារ បានចំរាញ់ស្ករគ្រាប់ហ៊្វ្រូតាទីចេញពីផ្លែឈើ ៦ប្រភេទរួចទៅហើយ ដែលកំពុងដាក់អោយចរាចរណ៍លើទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅបរទេស រួមមាន ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិគូលែនព្រៃអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិក្រូចពោធិ៍សាត់លាយអំបិល, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិត្របែកអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិអម្ពិលហឹរ, និងស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិស្វាយល្វាយអំបិល។...

អត្ថបទក្រុមហ៊ុន8 months ago

ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ $4,000!!!

ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យើងសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តមួយចំនួនបានអនុវត្តតាមអនុក្រឹត្យខាងលើដោយបានបញ្ចុះតម្លៃទៅលើរថយន្តរបស់ខ្លួន។ ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទដែលជាម៉ាកយីហោរថយន្តឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាបានសម្រេចអនុវត្តទៅតាមអនុក្រឹត្យលេខ...

អត្ថបទក្រុមហ៊ុន8 months ago

កម្មវិធី​ប្រកួត​សំណេរ​ច្នៃប្រឌិត​សម្រាប់​និស្សិត​

​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ដែល​ហៅ​កាត់​ថា CDX គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​។ CDX មាន​ទស្សនវិស័យ​ក្លាយជា​ប្រភព​ដ៏​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ ជាពិសេស​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា និង​ប្តេជ្ញាចិត្ត​ផ្ដល់​ការសម្របសម្រួល​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ ក៏ដូចជា​វិនិយោគិន ក្នុង​ប្រតិបត្តិ​ការបញ្ជាទិញ​លក់ និង​ការ​ផាត់ទាត់ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។ ទន្ទឹមនឹងនេះ CDX...

អត្ថបទក្រុមហ៊ុន8 months ago

Visa សហការ​ជាមួយ The Pizza Company ដើម្បី​ជំរុញ​ការទូទាត់​ ​តាមរយៈ​បច្ចេកវិទ្យា Contactless

​ភ្នំពេញ ថ្ងៃទី​ ៣០ ខែមីនា ​ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ដែល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បាន​សហការ​ជាមួយ​ក្រុមហ៊ុន The Pizza Company ដើម្បី​ដាក់​ឲ្យ​មានការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless សម្រាប់​អតិថិជន នៅតាម​បណ្តា​សាខា​ចំនួន ៣៥ ទីតាំង...

អត្ថបទក្រុមហ៊ុន8 months ago

TikTok បានតែងតាំង លោក Sameer Singh ជា​ប្រធាន​ផ្នែក​ ​ដំណោះស្រាយ​ជំនួញ​ពិភពលោក ប្រចាំ​អាស៊ីអាគ្នេយ៍​

​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី ​២៩ ខែមីនា ឆ្នាំ​២០២១៖ TikTok ដែលជា​កម្មវិធី​វីដេអូ​លើ​ទូរស័ព្ទ​ឈានមុខ​គេ បានប្រកាស​នៅថ្ងៃនេះ​អំពី​ការតែងតាំង​លោក Sameer Singh ជា​ប្រធាន​ផ្នែក​ដំណោះស្រាយ​ជំនួញ​ពិភពលោក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។ នៅ​ចំពោះ​មុខតួនាទី​ថ្មី​នេះ លោក Singh នឹង​ទទួលខុសត្រូវ​លើ​ដំណោះស្រាយ​ផ្នែក​លក់​ឈានមុខ​គេ និង​ទីផ្សារ​ជំនួញ​សម្រាប់​ផលិតផល​នានា​របស់ TikTok នៅក្នុង​តំបន់​​...

អត្ថបទក្រុមហ៊ុន8 months ago

ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩

​ខណៈ​ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក​មួយ​ស្ទើរ​នៅ​គ្រប់ការ​សន្ទនា​នានា និង ​លេចឡើង​នៅលើ​បណ្ដាញសារព័ត៌មាន ក៏ដូចជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​យ៉ាង​ព្រោងព្រាត លោក George Black ប្រធាន​ប្រឹក្សា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល (Goldwell Capital) ជឿជាក់ថា ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​កម្ពុជា​ក្ដី ឬ​នៅ​ទូទាំង​ពិភពលោក​ក្ដី មិនមែនជា​កត្តា​ចម្បង​ដែល​អាច​រាំងស្ទះ​ទីផ្សារ​ហិរញ្ញវត្ថុ រួមទាំង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នោះទេ...