Connect with us

អត្ថបទក្រុមហ៊ុន

Visa សហការ​ជាមួយ The Pizza Company ដើម្បី​ជំរុញ​ការទូទាត់​ ​តាមរយៈ​បច្ចេកវិទ្យា Contactless

on

Advertisement

​ភ្នំពេញ ថ្ងៃទី​ ៣០ ខែមីនា ​ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ដែល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បាន​សហការ​ជាមួយ​ក្រុមហ៊ុន The Pizza Company ដើម្បី​ដាក់​ឲ្យ​មានការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless សម្រាប់​អតិថិជន នៅតាម​បណ្តា​សាខា​ចំនួន ៣៥ ទីតាំង របស់ The Pizza Company នៅ​ទូទាំងប្រទេស ។ ឥឡូវនេះ​អតិថិជន អាច​ទូទាត់​ប្រាក់ សម្រាប់​កា​រក​ម្ម៉​ង់​វេច​ខ្ចប់​យកទៅ​ផ្ទះ ឬ​ ការ​ពិសារ​នៅក្នុង​ហាង​ផ្ទាល់ ដោយ​គ្រាន់តែ​យក​កា​តទៅ​ប៉ះ​ជាមួយ​ម៉ាស៊ីន​ឆូត​កាត​រួចជាស្រេច ដោយ​មិនចាំបាច់​ប្រើ​វិធី​ឆូត ឬ ស៊ក ដូច​មុន​នោះឡើយ​។

​ដើម្បី​បង្ការ​នឹង​ការ​រី​ល​រាលដាល​នៃ​ជំងឺ Covid-19 អតិថិជន​ភាគច្រើន​នៅ​ទូទាំង​ពិភពលោក​មាន​ទំនោរ​ងាក​ទៅរក​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ការទូទាត់ ជាក់់ស្តែង​នៅក្នុង​វិស័យ​ភោជនីយដ្ឋាន​ផ្តល់​សេវាកម្ម​វេច​ខ្ចប់​តែម្តង ដែល​ការទូទាត់​ប្រាក់​សម្រាប់​សេវាកម្ម​ប្រភេទ​នេះ​មានការ​កើនឡើង ២៨ ភាគរយ នេះ​បើ​យោងតាម​ការសិក្សា​ស្ទង់​មតិ​លើ​ប្រធានបទ ការបោះ​ជំហាន​ទៅរក​អាជីវកម្ម របស់​ក្រុមហ៊ុន Visa ។ ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា Contactless មិន​ត្រឹម​តែមាន​ភាពងាយស្រួល និង​ ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន​អត្ថប្រយោជន៍​ក្នុងការ​ធានាបាន​នូវ​សុវត្ថិភាព​សម្រាប់​បុគ្គលិក និង​អតិថិជន​ក្នុងកំឡុងពេល​ប្រតិបត្តិការ​ផងដែរ​ ។​

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​តាមរយៈ​របាយការណ៍​នៅ​ខែមករា ឆ្នាំ​២០២១ បានបង្ហាញ​ពី​កំណើន​នៃ​តំរូវការ​របស់​អតិថិជន​នៅ​កម្ពុជា​ទៅលើ​ការប្រើប្រាស់​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា contactless រហូតដល់ ៦០ ភាគរយ​» ​។ អ្នកស្រី​បន្តទៀតថា​៖ «ការសង្កេត​ឃើញ​នេះ គឺ​ស្របពេល​ជាមួយនឹង​ការកើនឡើង​នៃ​ការយល់ដឹង​ពី​សារៈសំខាន់​នៃ​ការអនុវត្តន៍​អនាម័យ តាមរយៈ​ការកាត់បន្ថយ​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់​ជាមួយ​បុគ្គល ក្នុង​យុគសម័យ​នៃ​ការអនុវត្ត​នូវ​គម្លាត​សង្គម»​ ។​

​ផ្អែកលើ​ការសិក្សា​ចុងក្រោយ​របស់ Visa អំពី​ឥរិយាបទ​ក្នុងការ​ទូទាត់​ប្រាក់​របស់​អតិថិជន​ឆ្នាំ ២០២០ បាន​បង្ហាញថា ការទូទាត់​ដោយ​ប្រើ​សាច់​ប្រាក់សុទ្ធ​មាន​ចំណែក​ប្រមាណ ៩០ ភាគរយ នៃ​ការទូទាត់​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​អតិថិជន​កម្ពុជា​ចំនួន ៥៤ ភាគរយ បាន​កាត់បន្ថយ​ការប្រើប្រាស់​សាច់ប្រាក់​សុទ្ធ នៅក្នុង​វិស័យ​ការដឹកជញ្ជូន​ម្ហូបអាហារ និង​ការ​ទទួលទាន​នៅតាម​ភោជនីយដ្ឋាន​ ។ បើ​គិត​ជារួម ការទូទាត់​ដោយ​ប្រើ​កាត​ដែលមាន​បច្ចេកវិទ្យា contactless មានការ​កើនឡើង ៣១ ភាគរយ ហើយ​អ្នក​ចាប់អារម្មណ៍​ក្នុងការ​ទទួលយក​វិធីសាស្ត្រ​ទូទាត់​ថ្មី​នេះ​មាន​ចំនួន ៤៥ ភាគរយ ក្នុងចំណោម​ក្រុម​ដែល​មិនទាន់​ក្លាយជា​អ្នកប្រើប្រាស់​ការទូទាត់​បែបនេះ​នៅឡើយ​ ។​

​កញ្ញា ប៉ែន រតនា ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ តំណាងឱ្យ​ក្រុមហ៊ុន The Pizza Company បាន​មានប្រសាសន៍ថា​៖ «​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន យើង​បាន​ដាក់ចេញ​នូវ​សេវា​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា contactless នៅតាម​ហាង​របស់​យើង ដែល​ធ្វើឱ្យ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​របស់​យើង​ប្រើពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ដោយ​គ្រាន់តែ​ម្ចាស់ Visa កាត ដែលមាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា contactless យក​កា​តទៅ​ប៉ះ​នឹង​ម៉ាស៊ីន​គិត​ប្រាក់​រួចជាស្រេច ​។ ប្រជាជន​កាន់តែច្រើន​កំពុង​ស្វែងរក​មធ្យោបាយ​បង់ប្រាក់​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ហើយ​តា​រម​យៈ​ការដាក់ឱ្យ​មានការ​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា contactless នឹង​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​បទពិសោធន៍ និង​សុវត្ថិភាព កាន់តែ​ប្រសើរ​ជាង​មុន​» ។​

​ចាប់ពី​ថ្ងៃនេះ​តទៅ ម្ចាស់ Visa កាត ដែល​ធ្វើការ​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា Contactless នៅ The Pizza Company សម្រាប់​ការចំណាយ​ចាប់ពី ២០​ដុល្លារ​ឡើងទៅ នឹង​ទទួលបាន​ប័ណ្ណ​សាច់ប្រាក់​៣​ដុល្លារ សម្រាប់​ការទិញ​លើក​ក្រោយ​។ ការផ្តល់ជូន​នេះ​មាន​រយៈពេល​កំណត់ ហើយ​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​ ។ សូម​សាកសួរ​ព័ត៌មាន លម្អិត​នៅតាម​ទីតាំង​នីមួយៗ​របស់ The Pizza Company ដែលមាន​ការផ្សព្វផ្សាយ​ពី​កម្មវិធី​ពិសេស​នេះ​ ។​

​ការទូទាត់​តាម​ទូរស័ព្ទ ឬ​ការ​ប៉ះ​កាត​ជាមួយ​ម៉ាស៊ីន​ទូទាត់ ឬ ដែល​ហៅថា​ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា Contactless កំពុងមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុងរ​បទ​នៃ​ជំងឺ COVID-19 ។ ទាំងនេះ រាប់បញ្ចូល​ទាំង​វិធីសាស្ត្រ​ទូទាត់​បែប​បច្ចេកវិទ្យា contactless តាម​វិធី​មុន នៅ​កន្លែង​បង់ប្រាក់ និង បច្ចេកវិទ្យា​ប៉ះ​ដើម្បី​បង់ប្រាក់​តាមរយៈ​ទូរស័ព្ទដៃ Tap to Phone នឹង​អនុញ្ញាតិ​ឱ្យ​ម្ចាស់​អាជីវកម្ម​អាច​ប្រើប្រាស់​ទូ​ស័ព្ទ​ដៃ និង tablets របស់ខ្លួន​ដើម្បី​កែប្រែ​ទៅជា​កន្លែង​ទូទាត់​ប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការប្រើប្រាស់​កម្មវិធី mobile app​។ បើ​យោងតាម​ការសិក្សា​របស់ Visa បង្ហាញ​ពី​ឱកាស​នៃ​ការទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទ ដៃ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បង្ហាញថា​អតិថិជន​ជាង​ពាក់កណ្តាល ដែល​ស្មើនឹង ៥៦​ ភាគរយ បាន​និយាយថា ពួកគេ​ចង់ឱ្យ​មានការ​ទូទាត់​បែបនេះ​នៅតាម​បណ្តា​ភោជនីយដ្ឋាន ការធ្វើ​បែបនេះ​ពួកគាត់​នឹងមិន​ចាំបាច់​ដើរចេញ​ពី​តុ អាហារ​នោះទេ​ ។ ការអនុម័ត​ដាក់ឱ្យ​មានការ​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា contactless ប្រភេទ​ចុងក្រោយ​នេះ​អាច​បើកឱកាស​នូវ​កំណើន​ថ្មី​សម្រាប់​បច្ចេកវិទ្យា Tap to Phone ដែល​អនុញ្ញាតឱ្យ​និ​យោ​ជិ​ក​ទូទាត់​ប្រាក់​ពី​អតិថិជន​ភ្លាមៗ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ហាង​របស់ខ្លួន ​៕

​អំពី​ក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល​ ។ បេសកកម្ម​របស់​យើង​គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល​តាម​រយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន​និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក នឹងមាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង ៦៥,០០០​ប្រតិបត្តិការ​ក្នុង​មួយ​វិនាទី​។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​ការច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជម្រុញ​ដល់​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​បែប​ឌីជីថល​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក​ណា​ក៏បាន សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង​។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្តូរ​ពី analog ទៅ​ឌីជីថល​ក្រុមហ៊ុន Visa ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង បណ្តាញ​របស់ខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ជាមួយនឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ visa.com/blog និង @VisaNews.

​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​៖
​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​
​ក្រុមហ៊ុន Visa Worldwide Pte. Limited​ ​
​ទូរស័ព្ទ ៖ (84) 28 3520 7439
​អ៊ី​ម៉ែ​ល ៖ trang.nguyen@visa.com​ ​

​កញ្ញា គ្រី សុ​វណ្ណា​រី​
​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.
​ទូរស័ព្ទ ៖ (855) 11 733 368
​អ៊ី​ម៉ែ​ល ៖ nary@reddot.com.kh

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 months ago

ថ្នាក់ដឹកនាំក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជួបសន្ទនាជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហុងកុង

នេះជាលើកដំបូងហើយដែល លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមជាមួយ លោកបណ្ឌិត Sammy So នាយកប្រតិបត្ដិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានជំនួបឥតគ្រោងទុកជាមួយលោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី អគ្គកុងស៊ុល...

អត្ថបទក្រុមហ៊ុន3 months ago

ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021» ដោយបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ

កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និង បង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និង សិល្បករ ដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ ។ យុទ្ធនាការនេះនឹងធ្វើឲ្យអ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី Pleng by Smart ។...

អត្ថបទក្រុមហ៊ុន3 months ago

វ៉លស៍ ចូលរួមជាមួយរាជរដ្ឋាភិបាលនាំស្នាមញញឹម ភាពរីករាយត្រឡប់ជូនកម្ពុជាវិញ (វីដេអូ)

ភ្នំពេញ៖ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលលក្ខណៈទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២១» និង ដាក់គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន ១០ លាននាក់ ដែលតាមការប៉ាន់ស្មាន នឹងអាចសម្រេចបាននាខែតុលា ឬ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ...

អត្ថបទក្រុមហ៊ុន3 months ago

រសជាតិជីវិតស្រស់បំព្រង និង ប្រណីតភាពនៃការស់នៅបែបស៊ីវិល័យមាននៅបុរី សុវណ្ណភូមិ

ភ្នំពេញ៖ តើលោកអ្នកប្រាថ្នាចង់បានរសជាតិជីវិតដែលពោរពេញទៅដោយភាពស្រស់បំព្រងនៃរុក្ខជាតិបៃតងជាមួយប្រណីតភាពនៃការស់នៅបែបទាន់សម័យ ស៊ីវិល័យពោរពេញដោយបរិស្ថានល្អ ផាសុកភាព ភាពស្រស់ស្រាយ និង សុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គល និង សុខភាពល្អក្នុងគ្រួសារដែរឬទេ? មិនបាច់ព្រួយបារម្ភទៀតទេ ក្តីស្រមៃទាំងអស់នេះនឹងក្លាយជាការពិតជាមួយនឹងបុរី សុវណ្ណភូមិ ។ សុវណ្ណភូមិ គឺជាគ្រោងអភិវឌ្ឍន៍បុរីមួយនៅលើផ្ទៃដីទំហំ ៣០ ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស...

អត្ថបទក្រុមហ៊ុន7 months ago

ស្ករគ្រាប់ហ៊្រ្វូតាទី ផលិតចេញពីរោងចក្រក្នុងស្រុក មានអាជ្ញាប័ណ្ណ និង ស្តង់ដារគុណភាពចំណីអាហារពិភពលោក ប្រកាសស្វែងរកដៃគូអាជីវកម្មទូទាំងប្រទេស

បើនិយាយពីស្ករគ្រាប់ដែលផលិតនៅក្នុងប្រទេសកម្ពុជា អ្នកទាំងអស់គ្នាច្បាស់ជានឹកដល់ស្ករគ្រាប់ហ៊្រ្វូតាទី (Frutati) មុនគេ ត្បិតថាស្ករគ្រាប់ហ៊្រ្វូតាទី ផលិតឡើងតាមរូបមន្តរសជាតិផ្លែឈើខ្មែរក្នុងស្រុក ដោយឆ្លងកាត់ការស្រាវជ្រាវបច្ចេកទេសពីអ្នកជំនាញយ៉ាងផ្ចិតផ្ចង់បំផុត ។ មកទល់បច្ចុប្បន្ននេះ អ្នកជំនាញខាងចំនីអាហារ បានចំរាញ់ស្ករគ្រាប់ហ៊្វ្រូតាទីចេញពីផ្លែឈើ ៦ប្រភេទរួចទៅហើយ ដែលកំពុងដាក់អោយចរាចរណ៍លើទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅបរទេស រួមមាន ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិគូលែនព្រៃអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិក្រូចពោធិ៍សាត់លាយអំបិល, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិត្របែកអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិអម្ពិលហឹរ, និងស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិស្វាយល្វាយអំបិល។...

អត្ថបទក្រុមហ៊ុន7 months ago

ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ $4,000!!!

ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យើងសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តមួយចំនួនបានអនុវត្តតាមអនុក្រឹត្យខាងលើដោយបានបញ្ចុះតម្លៃទៅលើរថយន្តរបស់ខ្លួន។ ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទដែលជាម៉ាកយីហោរថយន្តឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាបានសម្រេចអនុវត្តទៅតាមអនុក្រឹត្យលេខ...

អត្ថបទក្រុមហ៊ុន7 months ago

កម្មវិធី​ប្រកួត​សំណេរ​ច្នៃប្រឌិត​សម្រាប់​និស្សិត​

​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ដែល​ហៅ​កាត់​ថា CDX គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​។ CDX មាន​ទស្សនវិស័យ​ក្លាយជា​ប្រភព​ដ៏​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ ជាពិសេស​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា និង​ប្តេជ្ញាចិត្ត​ផ្ដល់​ការសម្របសម្រួល​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ ក៏ដូចជា​វិនិយោគិន ក្នុង​ប្រតិបត្តិ​ការបញ្ជាទិញ​លក់ និង​ការ​ផាត់ទាត់ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។ ទន្ទឹមនឹងនេះ CDX...

អត្ថបទក្រុមហ៊ុន7 months ago

Visa សហការ​ជាមួយ The Pizza Company ដើម្បី​ជំរុញ​ការទូទាត់​ ​តាមរយៈ​បច្ចេកវិទ្យា Contactless

​ភ្នំពេញ ថ្ងៃទី​ ៣០ ខែមីនា ​ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ដែល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បាន​សហការ​ជាមួយ​ក្រុមហ៊ុន The Pizza Company ដើម្បី​ដាក់​ឲ្យ​មានការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless សម្រាប់​អតិថិជន នៅតាម​បណ្តា​សាខា​ចំនួន ៣៥ ទីតាំង...

អត្ថបទក្រុមហ៊ុន7 months ago

TikTok បានតែងតាំង លោក Sameer Singh ជា​ប្រធាន​ផ្នែក​ ​ដំណោះស្រាយ​ជំនួញ​ពិភពលោក ប្រចាំ​អាស៊ីអាគ្នេយ៍​

​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី ​២៩ ខែមីនា ឆ្នាំ​២០២១៖ TikTok ដែលជា​កម្មវិធី​វីដេអូ​លើ​ទូរស័ព្ទ​ឈានមុខ​គេ បានប្រកាស​នៅថ្ងៃនេះ​អំពី​ការតែងតាំង​លោក Sameer Singh ជា​ប្រធាន​ផ្នែក​ដំណោះស្រាយ​ជំនួញ​ពិភពលោក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។ នៅ​ចំពោះ​មុខតួនាទី​ថ្មី​នេះ លោក Singh នឹង​ទទួលខុសត្រូវ​លើ​ដំណោះស្រាយ​ផ្នែក​លក់​ឈានមុខ​គេ និង​ទីផ្សារ​ជំនួញ​សម្រាប់​ផលិតផល​នានា​របស់ TikTok នៅក្នុង​តំបន់​​...

អត្ថបទក្រុមហ៊ុន7 months ago

ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩

​ខណៈ​ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក​មួយ​ស្ទើរ​នៅ​គ្រប់ការ​សន្ទនា​នានា និង ​លេចឡើង​នៅលើ​បណ្ដាញសារព័ត៌មាន ក៏ដូចជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​យ៉ាង​ព្រោងព្រាត លោក George Black ប្រធាន​ប្រឹក្សា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល (Goldwell Capital) ជឿជាក់ថា ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​កម្ពុជា​ក្ដី ឬ​នៅ​ទូទាំង​ពិភពលោក​ក្ដី មិនមែនជា​កត្តា​ចម្បង​ដែល​អាច​រាំងស្ទះ​ទីផ្សារ​ហិរញ្ញវត្ថុ រួមទាំង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នោះទេ...