Connect with us

អត្ថបទក្រុមហ៊ុន

រសជាតិជីវិតស្រស់បំព្រង និង ប្រណីតភាពនៃការស់នៅបែបស៊ីវិល័យមាននៅបុរី សុវណ្ណភូមិ

on

Advertisement

ភ្នំពេញ៖ តើលោកអ្នកប្រាថ្នាចង់បានរសជាតិជីវិតដែលពោរពេញទៅដោយភាពស្រស់បំព្រងនៃរុក្ខជាតិបៃតងជាមួយប្រណីតភាពនៃការស់នៅបែបទាន់សម័យ ស៊ីវិល័យពោរពេញដោយបរិស្ថានល្អ ផាសុកភាព ភាពស្រស់ស្រាយ និង សុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គល និង សុខភាពល្អក្នុងគ្រួសារដែរឬទេ? មិនបាច់ព្រួយបារម្ភទៀតទេ ក្តីស្រមៃទាំងអស់នេះនឹងក្លាយជាការពិតជាមួយនឹងបុរី សុវណ្ណភូមិ ។

សុវណ្ណភូមិ គឺជាគ្រោងអភិវឌ្ឍន៍បុរីមួយនៅលើផ្ទៃដីទំហំ ៣០ ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានខ្យល់អាកាសធម្មជាតិពីទន្លេសាប និង ទន្លេមេគង្គតំបន់មានសក្តានុពលអភិវឌ្ឍន៍ ទាំងវិស័យរដ្ឋបាល ពាណិជ្ជកម្ម និង គម្រោងលំនៅដ្ឋានធំៗជាច្រើនក្នុងជាយរាជធានីភ្នំពេញ ។

គម្រោងបុរី សុវណ្ណភូមិ មានទីតាំងនៅភាគខាងជើងនៃរាជធានីភ្នំពេញហើយស្ថិតនៅក្បែរ ពហុកីឡដ្ឋាន មរតកតេជោ វិមាន ឈ្នះ! ឈ្នះ! ក្លឹបវាយកូនហ្គោល ហ្គាដិន ស៊ីធី និង សួនទឹក ហ្គាដិនស៊ីធី ស្ថិតក្នុងតំបន់ដែលមានការអភិវឌ្ឍទៅលើវិស័យអចលនទ្រព្យជាច្រើនគួបផ្សំមានបូកបញ្ចូលនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុង គម្រោងបុរី គម្រោង អភិវឌ្ឍន៍ឧស្សាហកម្ម និង គម្រោងអភិវឌ្ឍដីឡូត៍ជាច្រើនទៀត ។

គម្រោងបុរី សុវណ្ណភូមិ ជាគម្រោងលំនៅឋានសហគមន៍ធម្មជាតិបែបបៃតងមួយហើយបានផ្តោតសំខាន់លើប្រជាជនកម្ពុជាដែលប្រាថ្នាចង់បាននូវគេហដ្ឋានយ៉ាងប្រណីតដែលមានគុណភាពសំណង់រឹងមាំ និង រចនាម៉ូដផ្ទះយ៉ាងល្អរួមទាំងមានបរិយាកាស ផាសុកភាព និង បរិស្ថានហើយទាំងអស់នេះគឺជាការផ្សាភ្ជាប់ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្នរបស់ប្រជាជន ។

សំណួរសួរថាតើហេតុអ្វីបានជាបុរី សុវណ្ណភូមិ គឺជាអចលនទ្រព្យដែលយើងទាំងអស់គ្នាគួរតែវិនិយោគ? និយាយឲ្យស្រួលស្តាប់ ហេតុអីបានជាយើងសម្រេចចិត្តទិញបុរីសុវណ្ណភូមិ? នោះគឺមកពីចំណុចពិសេសៗដូចខាងក្រោម៖

• ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា មានទីធ្លារខាងក្រៅផ្ទះដែលជាកន្លែងអាចអង្គុយលេងឬ រៀបចំជាសួនតាមចំណូលចិត្ត (វីឡាទោល)
• តម្លៃល្អសមរម្យ (តម្លៃចាប់ពី ៣ ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស
• មានដីនៅសល់ជុំវិញផ្ទះ និង ចំណតរថយន្ត
• ក្នុងបុរី មានសួនច្បារទំហំ ៧ ពាន់ម៉ែត្រការ៉េ សម្រាប់លម្ហែកាយ
• ជុំវិញបុរី មានផ្លូវរត់ហាត់ប្រាណ ឬធាក់កង់ដាច់ដោយឡែកពីផ្លូវចរចរណ៍សរុមប្រវែង ១២៦០ ម៉ែត្រ
• គុណភាពសំណង់ និង គ្រឿងបរិក្ខាមានស្ដង់ដារ
• លក្ខខណ្ឌបង់ប្រាក់ និង បង់រំលស់អំណោយផល ។

បុរីសុវណ្ណភូមិបានឈានមុខគេនៅកម្ពុជាលើការប្រើប្រាស់ គោលគំនិតឌីហ្សាញបែបប៉ែកអឺរ៉ុប គឺ Minimalism ឬ «តិច គឺច្រើន» ដើម្បីសាងសង់នូវផ្ទះ វីឡាទោលជាច្រើនម៉ូដ ដែលមិនទាមទារផ្ទៃដីធំទូលាយខ្លាំងឡើយ តែមើលទៅស្អាត ទាក់ភ្នែក ហើយមានសល់ដីជុំវិញផ្ទះដែលអាចធ្វើសួន ឬដាំដំណាំបានថែមទៀត ។ ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានចំណូលមធ្យម គឺអាចទិញផ្ទះមួយដ៏សមរម្យស្អាត តម្លៃធូរ ល្មមរស់នៅមួយស្រួល នៅបុរីសុណ្ណភូមិ ។ ទាំងទីតាំង ទាំងតម្លៃ ម៉ូតផ្ទះ គុណភាព ឃើញហើយធានាពេញចិត្តស្ដូក ពិសេសបំផុតគឺតម្លៃដែលអាចល្មមរត់ទៅរួចមិនរងសម្ពាធលើការបង់រំលស់ ឬ ទិញផ្ដាច់នោះទេ ។ ព្រមទាំងមាន ធនាគារ CIMB Plc ជាដៃគូដែរផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥% ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយៈពេល ២៥ ឆ្នាំថែមទៀតផង ។

ម្ចាស់គម្រោងបុរីសុវណ្ណភូមិ បានឲ្យដឹងថា «ក្រោយមានការផ្ទុះឡើងនៃមេរោគកូវីដ ១៩ ខ្ញុំមើលឃើញកាន់តែច្បាស់នូវតម្រូវការបងប្អូនខ្មែរយើងដែលចង់មានផ្ទះរស់នៅប្រកបដោយផាសុកភាព ដែលមិនត្រឹមតែជាជម្រកប៉ុណ្ណោះទេ តែជាផ្ទះដែលផ្តល់សុភមង្គលដល់ក្រុមគ្រួសារ ជួយឲ្យសុខភាពអ្នករស់នៅរឹងមាំ ទាំងផ្លូវចិត្ត និង ផ្លូវកាយ»

លោកថា «ចក្ខុវិស័យរបស់ បុរីសុវណ្ណភូមិ គឺមិនមែនគ្រាន់តែសង់ផ្ទះសម្រាប់លក់ប៉ុណ្ណោះទេ តែយើងចង់បង្កើតឲ្យមាននូវសហគមន៍មួយ ដែលរស់នៅហ៊ុមព័ន្ធដោយធម្មជាតិ មានខ្យល់បរិសុទ្ធ តាមផ្ទះមានសួនផ្កា និង សួនបន្លែបៃតងខ្ចី ផ្ទៃដីប្រមាណ ៧ ពាន់ម៉ែត្រការ៉េ នឹងត្រូវអភិវឌ្ឍឲ្យទៅជាសួនច្បារ សម្រាប់ដើរហាត់ប្រាណ ស្រូបខ្យល់អាកាសបរិសុទ្ធ មានផ្លូវសម្រាប់ដើរ ឬ ធាក់កង់ និងសម្រាកលម្ហែកាយដ៏ពេញលេញមួយ ដែលខ្ញុំជឿជាក់ថានេះជាអ្វីដែលបងប្អូនយើងតែងស្រមៃចង់បាន»

សូមទស្សនាការលើកឡើងរបស់ម្ចាស់គម្រោងពីវីដេអូខាងក្រោម៖

ការផ្លាស់ប្តូរថ្មីនៃរបត់រស់នៅ គ្រួសារកាន់តែមានសុភមង្គល សូមជ្រើសរើសគម្រោងបុរី សុវណ្ណភូមិនៅថ្ងៃនេះ ដើម្បីអនាគតនៃសុភមង្គល និងភាពមនោរម្យនៃការរស់នៅរបស់អស់លោកអ្នក ។
ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និង ផ្ទះគំរូដោយផ្ទាល់ ៖ Google Map៖ https://goo.gl/maps/WBQMrg6vkBZfnBhr5
សម្រាប់ព័ត៌មានលម្អិត ៖

• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ ១៥ នាទីពី រង្វង់មូលជ្រោយចង្វា ៨ នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ 9
• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
• ហ្វេសប៊ុកផេក ៖ BoreySovannaphumi

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 months ago

ថ្នាក់ដឹកនាំក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជួបសន្ទនាជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហុងកុង

នេះជាលើកដំបូងហើយដែល លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមជាមួយ លោកបណ្ឌិត Sammy So នាយកប្រតិបត្ដិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានជំនួបឥតគ្រោងទុកជាមួយលោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី អគ្គកុងស៊ុល...

អត្ថបទក្រុមហ៊ុន2 months ago

ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021» ដោយបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ

កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និង បង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និង សិល្បករ ដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ ។ យុទ្ធនាការនេះនឹងធ្វើឲ្យអ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី Pleng by Smart ។...

អត្ថបទក្រុមហ៊ុន2 months ago

វ៉លស៍ ចូលរួមជាមួយរាជរដ្ឋាភិបាលនាំស្នាមញញឹម ភាពរីករាយត្រឡប់ជូនកម្ពុជាវិញ (វីដេអូ)

ភ្នំពេញ៖ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលលក្ខណៈទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២១» និង ដាក់គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន ១០ លាននាក់ ដែលតាមការប៉ាន់ស្មាន នឹងអាចសម្រេចបាននាខែតុលា ឬ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ...

អត្ថបទក្រុមហ៊ុន2 months ago

រសជាតិជីវិតស្រស់បំព្រង និង ប្រណីតភាពនៃការស់នៅបែបស៊ីវិល័យមាននៅបុរី សុវណ្ណភូមិ

ភ្នំពេញ៖ តើលោកអ្នកប្រាថ្នាចង់បានរសជាតិជីវិតដែលពោរពេញទៅដោយភាពស្រស់បំព្រងនៃរុក្ខជាតិបៃតងជាមួយប្រណីតភាពនៃការស់នៅបែបទាន់សម័យ ស៊ីវិល័យពោរពេញដោយបរិស្ថានល្អ ផាសុកភាព ភាពស្រស់ស្រាយ និង សុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គល និង សុខភាពល្អក្នុងគ្រួសារដែរឬទេ? មិនបាច់ព្រួយបារម្ភទៀតទេ ក្តីស្រមៃទាំងអស់នេះនឹងក្លាយជាការពិតជាមួយនឹងបុរី សុវណ្ណភូមិ ។ សុវណ្ណភូមិ គឺជាគ្រោងអភិវឌ្ឍន៍បុរីមួយនៅលើផ្ទៃដីទំហំ ៣០ ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស...

អត្ថបទក្រុមហ៊ុន6 months ago

ស្ករគ្រាប់ហ៊្រ្វូតាទី ផលិតចេញពីរោងចក្រក្នុងស្រុក មានអាជ្ញាប័ណ្ណ និង ស្តង់ដារគុណភាពចំណីអាហារពិភពលោក ប្រកាសស្វែងរកដៃគូអាជីវកម្មទូទាំងប្រទេស

បើនិយាយពីស្ករគ្រាប់ដែលផលិតនៅក្នុងប្រទេសកម្ពុជា អ្នកទាំងអស់គ្នាច្បាស់ជានឹកដល់ស្ករគ្រាប់ហ៊្រ្វូតាទី (Frutati) មុនគេ ត្បិតថាស្ករគ្រាប់ហ៊្រ្វូតាទី ផលិតឡើងតាមរូបមន្តរសជាតិផ្លែឈើខ្មែរក្នុងស្រុក ដោយឆ្លងកាត់ការស្រាវជ្រាវបច្ចេកទេសពីអ្នកជំនាញយ៉ាងផ្ចិតផ្ចង់បំផុត ។ មកទល់បច្ចុប្បន្ននេះ អ្នកជំនាញខាងចំនីអាហារ បានចំរាញ់ស្ករគ្រាប់ហ៊្វ្រូតាទីចេញពីផ្លែឈើ ៦ប្រភេទរួចទៅហើយ ដែលកំពុងដាក់អោយចរាចរណ៍លើទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅបរទេស រួមមាន ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិគូលែនព្រៃអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិក្រូចពោធិ៍សាត់លាយអំបិល, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិត្របែកអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិអម្ពិលហឹរ, និងស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិស្វាយល្វាយអំបិល។...

អត្ថបទក្រុមហ៊ុន6 months ago

ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ $4,000!!!

ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យើងសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តមួយចំនួនបានអនុវត្តតាមអនុក្រឹត្យខាងលើដោយបានបញ្ចុះតម្លៃទៅលើរថយន្តរបស់ខ្លួន។ ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទដែលជាម៉ាកយីហោរថយន្តឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាបានសម្រេចអនុវត្តទៅតាមអនុក្រឹត្យលេខ...

អត្ថបទក្រុមហ៊ុន6 months ago

កម្មវិធី​ប្រកួត​សំណេរ​ច្នៃប្រឌិត​សម្រាប់​និស្សិត​

​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ដែល​ហៅ​កាត់​ថា CDX គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​។ CDX មាន​ទស្សនវិស័យ​ក្លាយជា​ប្រភព​ដ៏​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ ជាពិសេស​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា និង​ប្តេជ្ញាចិត្ត​ផ្ដល់​ការសម្របសម្រួល​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ ក៏ដូចជា​វិនិយោគិន ក្នុង​ប្រតិបត្តិ​ការបញ្ជាទិញ​លក់ និង​ការ​ផាត់ទាត់ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។ ទន្ទឹមនឹងនេះ CDX...

អត្ថបទក្រុមហ៊ុន6 months ago

Visa សហការ​ជាមួយ The Pizza Company ដើម្បី​ជំរុញ​ការទូទាត់​ ​តាមរយៈ​បច្ចេកវិទ្យា Contactless

​ភ្នំពេញ ថ្ងៃទី​ ៣០ ខែមីនា ​ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ដែល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បាន​សហការ​ជាមួយ​ក្រុមហ៊ុន The Pizza Company ដើម្បី​ដាក់​ឲ្យ​មានការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless សម្រាប់​អតិថិជន នៅតាម​បណ្តា​សាខា​ចំនួន ៣៥ ទីតាំង...

អត្ថបទក្រុមហ៊ុន6 months ago

TikTok បានតែងតាំង លោក Sameer Singh ជា​ប្រធាន​ផ្នែក​ ​ដំណោះស្រាយ​ជំនួញ​ពិភពលោក ប្រចាំ​អាស៊ីអាគ្នេយ៍​

​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី ​២៩ ខែមីនា ឆ្នាំ​២០២១៖ TikTok ដែលជា​កម្មវិធី​វីដេអូ​លើ​ទូរស័ព្ទ​ឈានមុខ​គេ បានប្រកាស​នៅថ្ងៃនេះ​អំពី​ការតែងតាំង​លោក Sameer Singh ជា​ប្រធាន​ផ្នែក​ដំណោះស្រាយ​ជំនួញ​ពិភពលោក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។ នៅ​ចំពោះ​មុខតួនាទី​ថ្មី​នេះ លោក Singh នឹង​ទទួលខុសត្រូវ​លើ​ដំណោះស្រាយ​ផ្នែក​លក់​ឈានមុខ​គេ និង​ទីផ្សារ​ជំនួញ​សម្រាប់​ផលិតផល​នានា​របស់ TikTok នៅក្នុង​តំបន់​​...

អត្ថបទក្រុមហ៊ុន6 months ago

ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩

​ខណៈ​ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក​មួយ​ស្ទើរ​នៅ​គ្រប់ការ​សន្ទនា​នានា និង ​លេចឡើង​នៅលើ​បណ្ដាញសារព័ត៌មាន ក៏ដូចជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​យ៉ាង​ព្រោងព្រាត លោក George Black ប្រធាន​ប្រឹក្សា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល (Goldwell Capital) ជឿជាក់ថា ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​កម្ពុជា​ក្ដី ឬ​នៅ​ទូទាំង​ពិភពលោក​ក្ដី មិនមែនជា​កត្តា​ចម្បង​ដែល​អាច​រាំងស្ទះ​ទីផ្សារ​ហិរញ្ញវត្ថុ រួមទាំង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នោះទេ...