Connect with us

បច្ចេកវិទ្យា

OPPO Reno6 Z 5G បង្ហាញមុខងារថ្មី «Portrait ជំនួយសម្រស់» ធ្វើឲ្យស្បែកម៉ត់រលោង និងសម្រស់ទាក់ទាញតាមបែបធម្មជាតិពិតៗ

on

Advertisement

បច្ចុប្បន្ននេះ ការប្រើប្រាស់បណ្តាញសង្គម ឬការបង្ហោះរូបភាព និងវីដេអូ ចូលក្នុងបណ្តាញសង្គម ពិតជាមានសារសំខាន់ណាស់សម្រាប់​មនុស្សទូទៅ​សឹង​តែគ្រប់ស្រទាប់ មិនថាវ័យក្មេង និងមនុស្សចាស់ឡើយ។ ហើយនរណាៗក៏ចង់បានរូបភាព និងវីដេអូដែលមានលក្ខណៈភ្លឺ និងមានស្បែកថ្លា ស​ស្អា​តខុសពីរូបភាពពិតនៅខាងក្រៅដែរ។ ហើយនេះក៏ដោយសារតែស្មាតហ្វូនរបស់ពួកគាត់មិនមានមុខងារ AI ជំនួយសម្រស់ ទើបធ្វើឲ្យអ្នកនិយម​ចូល​ចិត្តថតរូប និងថតវីដេអូមួយចំនួនបានសម្រេចចិត្តថតដោយប្រើ App ឬកម្មវិធីជាច្រើនដើម្បី Edit និងកែរូបឲ្យកាន់តែស្អាត ម៉ត់រលោង និង​លើ​ក​សម្រស់​ឲ្យកាន់ស្អាតប្លែក បើធៀបជាមួយនឹងរូបពិតនៅខាងក្រៅរហូតដល់ថ្នាក់សូម្បីតែក្រុមគ្រួសារ និងសង្សារក៏មើលលែងចង់ស្គាល់ដែរ។

យ៉ាងណាមិញ សម្រាប់ប៊្រេនស្មាតហ្វូន OPPO ម៉ូដែល Reno6 Z 5G វិញគឺវាមានលក្ខណៈពិសេសដោយបំពាក់មកជាមួយនឹងមុខងារ Portrait ជំ​នួ​យ​សម្រស់ (Portrait Beautification) នេះស្រាប់តែម្តង អ៊ីចឹងអ្នកប្រើប្រាស់មិនចាំបាច់ចំណាយពេលទៅ Edit ឬកែ 2-3 App ដើម្បីឲ្យស្អាត និងត្រូវ​ចិត្ត​ឡើ​យ គឺអ្នកទាំងអស់គ្នាគ្រាន់តែថតភ្លាមៗលើស្មាតហ្វូន OPPO Reno6 Z 5G នោះនឹងបានរូបភាពវីដេអូមួយក្នុងកម្រិតស្រស់ស្អាតភ្លាមៗ ពិសេស​វា​មា​ន​ចំណុចសម្គាល់លើផ្ទៃមុខដ៏វៃឆ្លាតរបស់មនុស្សម្នាក់ៗមិនឲ្យដូចៗគ្នា ដោយមិនមានលក្ខណៈភ្លឺសខ្លាំង មិនស្លេកខ្លាំង ដោយមិនក្រលៃ និងផ្លា​ស់​ប្តូរ​ភាពពិតនៃផ្ទៃមុខរបស់អ្នកឡើយ។ រីឯ សាច់មុខ ស្បែកករ និងស្បែកដៃ គឺនៅរក្សាពណ៌សម្បុរបែបធម្មជាតិ លើសពីនេះ វាក៏បានបំពាក់មកជាមួយ​នឹងបច្ចេកវិទ្យាបង្កើនពន្លឺភ្នែក ដែលកាន់តែធ្វើឲ្យជុំវិញភ្នែកអ្នកចែងចាំង មានភាពរស់រវើក និងស្រស់ស្អាតដូចតារាតែម្តង។

ជាការពិតណាស់ ដូចលោកអ្នកបានដឹងរួចមកហើយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនប្រ៊េនដ៏ល្បី OPPO គឺតែងតែផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នក​ប្រើ​​ប្រាស់ និងជំនាញផ្តាច់មុខគេទៅហើយលើបច្ចេកវិទ្យាកាមេរ៉ាថតរូបនារយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលទទួលបានការកោតសរសើរ ពេញនិយម​ខ្លាំង ​និងសំឡេងគាំទ្រយ៉ាងច្រើនលើសលប់។ ជាពិសេស OPPO មិនធ្វើឲ្យអតិថិជន និងអ្នកគាំទ្រខកបំណងឡើយ OPPO តែងតែរិះរកនូវអ្វីដែល​ថ្មីៗ​​បំផុតដែលជាតម្រូវការរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះផងដែរ។

ស្របពេលនេះផងដែរ កាលពីថ្មីៗនេះ បើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បានបញ្ចេញលក្ខណៈពិសេសក៏ដូចជាមុខងារថតរូប និងថតវីដេអូថ្មីៗរបស់ស្មាតហ្វូនត្រកូល Reno ស៊េរីថ្មី OPPO Reno6 Z 5G ដែលរៀបនឹងដាក់លក់នៅលើទីផ្សារ​ស្មាតហ្វូនកម្ពុជាក្នុងពេល​ឆាប់ៗ​នេះ​ផង​​ដែរ។ ដូច្នេះ ដើម្បីជ្រួលជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានលម្អិតបន្ថែមពីស្មាតហ្វូនមួយនេះ សូមលោកអ្នកចូលតាមដាននៅលើ​ផេក​ហ្វ៊េ​ស​ប៊ុក​ផ្លូវ​ការ OPPO ៕

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 months ago

ថ្នាក់ដឹកនាំក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ជួបសន្ទនាជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហុងកុង

នេះជាលើកដំបូងហើយដែល លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រួមជាមួយ លោកបណ្ឌិត Sammy So នាយកប្រតិបត្ដិនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានមានជំនួបឥតគ្រោងទុកជាមួយលោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី អគ្គកុងស៊ុល...

អត្ថបទក្រុមហ៊ុន2 months ago

ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021» ដោយបង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ

កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរ និង បង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និង សិល្បករ ដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ ។ យុទ្ធនាការនេះនឹងធ្វើឲ្យអ្នកចូលចិត្តស្ដាប់តន្រ្តីមានភាពងាយស្រួលស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយមលើកម្មវិធី Pleng by Smart ។...

អត្ថបទក្រុមហ៊ុន2 months ago

វ៉លស៍ ចូលរួមជាមួយរាជរដ្ឋាភិបាលនាំស្នាមញញឹម ភាពរីករាយត្រឡប់ជូនកម្ពុជាវិញ (វីដេអូ)

ភ្នំពេញ៖ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលលក្ខណៈទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ ២០២១» និង ដាក់គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន ១០ លាននាក់ ដែលតាមការប៉ាន់ស្មាន នឹងអាចសម្រេចបាននាខែតុលា ឬ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ...

អត្ថបទក្រុមហ៊ុន2 months ago

រសជាតិជីវិតស្រស់បំព្រង និង ប្រណីតភាពនៃការស់នៅបែបស៊ីវិល័យមាននៅបុរី សុវណ្ណភូមិ

ភ្នំពេញ៖ តើលោកអ្នកប្រាថ្នាចង់បានរសជាតិជីវិតដែលពោរពេញទៅដោយភាពស្រស់បំព្រងនៃរុក្ខជាតិបៃតងជាមួយប្រណីតភាពនៃការស់នៅបែបទាន់សម័យ ស៊ីវិល័យពោរពេញដោយបរិស្ថានល្អ ផាសុកភាព ភាពស្រស់ស្រាយ និង សុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គល និង សុខភាពល្អក្នុងគ្រួសារដែរឬទេ? មិនបាច់ព្រួយបារម្ភទៀតទេ ក្តីស្រមៃទាំងអស់នេះនឹងក្លាយជាការពិតជាមួយនឹងបុរី សុវណ្ណភូមិ ។ សុវណ្ណភូមិ គឺជាគ្រោងអភិវឌ្ឍន៍បុរីមួយនៅលើផ្ទៃដីទំហំ ៣០ ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស...

អត្ថបទក្រុមហ៊ុន6 months ago

ស្ករគ្រាប់ហ៊្រ្វូតាទី ផលិតចេញពីរោងចក្រក្នុងស្រុក មានអាជ្ញាប័ណ្ណ និង ស្តង់ដារគុណភាពចំណីអាហារពិភពលោក ប្រកាសស្វែងរកដៃគូអាជីវកម្មទូទាំងប្រទេស

បើនិយាយពីស្ករគ្រាប់ដែលផលិតនៅក្នុងប្រទេសកម្ពុជា អ្នកទាំងអស់គ្នាច្បាស់ជានឹកដល់ស្ករគ្រាប់ហ៊្រ្វូតាទី (Frutati) មុនគេ ត្បិតថាស្ករគ្រាប់ហ៊្រ្វូតាទី ផលិតឡើងតាមរូបមន្តរសជាតិផ្លែឈើខ្មែរក្នុងស្រុក ដោយឆ្លងកាត់ការស្រាវជ្រាវបច្ចេកទេសពីអ្នកជំនាញយ៉ាងផ្ចិតផ្ចង់បំផុត ។ មកទល់បច្ចុប្បន្ននេះ អ្នកជំនាញខាងចំនីអាហារ បានចំរាញ់ស្ករគ្រាប់ហ៊្វ្រូតាទីចេញពីផ្លែឈើ ៦ប្រភេទរួចទៅហើយ ដែលកំពុងដាក់អោយចរាចរណ៍លើទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅបរទេស រួមមាន ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិគូលែនព្រៃអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិក្រូចពោធិ៍សាត់លាយអំបិល, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិត្របែកអំបិលម្ទេស, ស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិអម្ពិលហឹរ, និងស្ករគ្រាប់ហ៊្រ្វូតាទីរសជាតិស្វាយល្វាយអំបិល។...

អត្ថបទក្រុមហ៊ុន6 months ago

ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ $4,000!!!

ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យើងសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តមួយចំនួនបានអនុវត្តតាមអនុក្រឹត្យខាងលើដោយបានបញ្ចុះតម្លៃទៅលើរថយន្តរបស់ខ្លួន។ ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទដែលជាម៉ាកយីហោរថយន្តឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាបានសម្រេចអនុវត្តទៅតាមអនុក្រឹត្យលេខ...

អត្ថបទក្រុមហ៊ុន6 months ago

កម្មវិធី​ប្រកួត​សំណេរ​ច្នៃប្រឌិត​សម្រាប់​និស្សិត​

​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ដែល​ហៅ​កាត់​ថា CDX គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​។ CDX មាន​ទស្សនវិស័យ​ក្លាយជា​ប្រភព​ដ៏​សំខាន់​មួយ​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ ជាពិសេស​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា និង​ប្តេជ្ញាចិត្ត​ផ្ដល់​ការសម្របសម្រួល​ដល់​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ ក៏ដូចជា​វិនិយោគិន ក្នុង​ប្រតិបត្តិ​ការបញ្ជាទិញ​លក់ និង​ការ​ផាត់ទាត់ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។ ទន្ទឹមនឹងនេះ CDX...

អត្ថបទក្រុមហ៊ុន6 months ago

Visa សហការ​ជាមួយ The Pizza Company ដើម្បី​ជំរុញ​ការទូទាត់​ ​តាមរយៈ​បច្ចេកវិទ្យា Contactless

​ភ្នំពេញ ថ្ងៃទី​ ៣០ ខែមីនា ​ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ដែល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បាន​សហការ​ជាមួយ​ក្រុមហ៊ុន The Pizza Company ដើម្បី​ដាក់​ឲ្យ​មានការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless សម្រាប់​អតិថិជន នៅតាម​បណ្តា​សាខា​ចំនួន ៣៥ ទីតាំង...

អត្ថបទក្រុមហ៊ុន6 months ago

TikTok បានតែងតាំង លោក Sameer Singh ជា​ប្រធាន​ផ្នែក​ ​ដំណោះស្រាយ​ជំនួញ​ពិភពលោក ប្រចាំ​អាស៊ីអាគ្នេយ៍​

​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃទី ​២៩ ខែមីនា ឆ្នាំ​២០២១៖ TikTok ដែលជា​កម្មវិធី​វីដេអូ​លើ​ទូរស័ព្ទ​ឈានមុខ​គេ បានប្រកាស​នៅថ្ងៃនេះ​អំពី​ការតែងតាំង​លោក Sameer Singh ជា​ប្រធាន​ផ្នែក​ដំណោះស្រាយ​ជំនួញ​ពិភពលោក ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។ នៅ​ចំពោះ​មុខតួនាទី​ថ្មី​នេះ លោក Singh នឹង​ទទួលខុសត្រូវ​លើ​ដំណោះស្រាយ​ផ្នែក​លក់​ឈានមុខ​គេ និង​ទីផ្សារ​ជំនួញ​សម្រាប់​ផលិតផល​នានា​របស់ TikTok នៅក្នុង​តំបន់​​...

អត្ថបទក្រុមហ៊ុន6 months ago

ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩

​ខណៈ​ការផ្ទុះ​ឡើងវិញ​នៃ​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅគគុក​មួយ​ស្ទើរ​នៅ​គ្រប់ការ​សន្ទនា​នានា និង ​លេចឡើង​នៅលើ​បណ្ដាញសារព័ត៌មាន ក៏ដូចជា​បណ្ដាញ​ទំនាក់ទំនង​សង្គម​យ៉ាង​ព្រោងព្រាត លោក George Black ប្រធាន​ប្រឹក្សា​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោល​វែ​ល ខា​ភី​ថ​ល (Goldwell Capital) ជឿជាក់ថា ការរីក​រាលដាល​នៃ​ជំងឺ​នេះ​នៅ​កម្ពុជា​ក្ដី ឬ​នៅ​ទូទាំង​ពិភពលោក​ក្ដី មិនមែនជា​កត្តា​ចម្បង​ដែល​អាច​រាំងស្ទះ​ទីផ្សារ​ហិរញ្ញវត្ថុ រួមទាំង​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នោះទេ...